រំលងទៅមាតិកាចម្បងពលរដ្ឋពីតាមបណ្ដាខេត្ត ត្រឡប់មកភ្នំពេញវិញ ដើម្បីត្រៀមចូលធ្វើការ និងប្រកបរបររកស៊ី
ពលរដ្ឋមកពីតាមបណ្តាខេត្ត បានវិលត្រឡប់មកដល់រាជធានីភ្នំពេញវិញ ជាបណ្ដើរៗហើយ ដើម្បីត្រៀមចូលធ្វើការ និងប្រកបរបររកស៊ី បន្ទាប់ពីពិធីបុណ្យភ្ជុំបិណ្ឌបានបញ្ចប់។ ពួកគាត់សម្ដែងភាពរីករាយ ដោយសារតែបានជួបជុំសាច់ញាតិ និងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌនៅឆ្នាំនេះ ក្រោយពីខកខានរយៈពេលពីរឆ្នាំ ដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ១៩។
ទន្ទឹមនឹងសប្បាយរីករាយ ពួកគាត់ក៏ត្អូញត្អែរពីបញ្ហាមួយចំនួនអំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះ ដូចជាការធ្វើដំណើរត្រូវជិះប្រជ្រៀតគ្នា ថ្លៃធ្វើដំណើរ និងទំនិញឡើងថ្លៃ បើទោះបីជានាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវកុំឲ្យអ្នករត់តាក់ស៊ី និងក្រុមហ៊ុនដឹកជញ្ជូន ដំឡើងថ្លៃយ៉ាងណាក៏ដោយ៕