វីដេអូ
សិទ្ធិសេរីភាពរបស់កម្មករ សហជីព វិវឌ្ឍន៍ទៅជាបែបណា ក្រោយឃាតកម្មលោក ជា វិជ្ជា?
ថ្ងៃទី២២ ខែមករា ជាខួប១៨ឆ្នាំ នៃឃាតកម្មលើមេដឹកនាំសហជីពកម្មករដ៏ល្បីឈ្មោះមួយរូបដែលហ៊ានលះបង់ជីវិត ដើម្បីការពារសិទ្ធិកម្មករ។ លោក ជា វិជ្ជា ដែលជាប្រធានសហជីពដ៏លេចធ្លោកាលពីជាង១ទស្សវត្សន៍ មុននោះតែងតែដឹកនាំកម្មករធ្វើបាតុកម្មនៅលើដងផ្លូវ ដើម្បីទាមទារផលប្រយោជន៍ជូនកម្មករ ទោះបីជាប្រឈមនឹងការបង្រ្កាបពីកងកម្លាំងសមត្ថកិច្ចយ៉ាងណាក៏ដោយ ក៏លោកមិនរាថយដែរ។ វីរភាពរបស់លោក ជា វិជ្ជានេះ បានដក់ជាប់នៅក្នុងបេះដូងកម្មករ និងពលរដ្ឋខ្មែរ។ វេទិកាអ្នកស្ដាប់អាស៊ីសេរី៖ តើរយៈពេល១៨ឆ្នាំមកនេះ សិទ្ធិសេរីភាពរបស់កម្មករ សហជីពក្នុងការចេញមុខតវ៉ាបានវិវឌ្ឍន៍ទៅជាបែបណា? តើវីរភាព និងស្មារតីមោះមុតរបស់លោកជា វិជ្ជា ជាគំរូបែបណាខ្លះសំរាប់មេដឹកនាំសហជីពបច្ចុប្បន្ន? »» Telegram: https://t.me/rfakhmer »» គេហទំព័រ https://www.rfa.org/khmer »» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia »» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #កម្ពុជា #សង្គម