សម្ភាសន៍​ អ៊ុំ សំអាន ជុំវិញ​ការផ្តល់​ប័ណ្ណស្នាក់នៅ​ដល់​ជនជាតិ​វៀតណាមខុសច្បាប់

គណបក្ស​សង្គ្រោះ​ជាតិ​ចាត់​ទុក​ថា​ ការ​ផ្ដល់​ប័ណ្ណ​ស្នាក់នៅ​ដល់​ជនអន្តោប្រវេសន៍​វៀតណាម​ខុស​ច្បាប់​ ជាង​២ម៉ឺនគ្រួសារ ឬ​ស្មើ​ជិត​ ៧ម៉ឺនាក់​ គឺ​ជា​រឿង​ខុស​ច្បាប់​ពី​ព្រោះថា អាជ្ញាធរ​បាន​រក​ឃើញ​ជនជាតិ​វៀតណាម​ទាំង​នេះ ​ប្រើប្រាស់​ឯកសារ​ក្លែងក្លាយ​ដើម្បី​ស្នាក់​នៅ​ប្រទេស​កម្ពុជា។ មាត្រា ៣៧​នៃ​ច្បាប់​អន្តោប្រវេសន៍​កម្ពុជា​ តម្រូវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ត្រូវ​តែ​បណ្ដេញ​ចេញ​ជនអន្តោប្រវេសន៍​ខុស​ច្បាប់​ទាំង​នោះ​ចេញពី​ប្រទេស​កម្ពុជា​ ឲ្យ​ទៅ​ប្រទេស​កំណើត​របស់​ពួក​គេ​វិញ។ សូម​លោក​អ្នក​នាង ទស្សនា​បទសម្ភាសន៍ ជាមួយ​មន្ត្រី​គណបក្ស​ប្រឆាំង លោក អ៊ុំ សំអាន ដូចតទៅ៖