ជនជាតិ​ព្នង​ដែល​រងគ្រោះ​ដោយ​ទំនប់​សេសាន​ក្រោម​ពីរ​ នៅ​បន្ត​ប្រឈម​បញ្ហា​ [ភាគ​ទី១]

កាល​ពី​ពេល​ថ្មីៗនេះ វារីអគ្គិសនីសេសានក្រោមពីរ ដែល​ជាផ្នែក​​មួយ​នៃ​គម្រោង «ខ្សែក្រវាត់​មួយ​ ផ្លូវ​មួយ» ​របស់រដ្ឋាភិបាល​​ចិន​ ​ត្រូវ​បាន​ធនាគារ​វិនិយោគ​ហេដ្ឋារចនាសម្ព័ន្ធ​អាស៊ី​របស់​ចិន ហៅកាត់ថា អេអាយអាយប៊ី (AIIB) ដែល​ផ្ដល់​ប្រាក់​កម្ចី​ដល់​ការ​សាងសង់​ទំនប់​វារីអគ្គិសនី​ដ៏ធំជាងគេ​មួយ​នេះ ​ហៅ​​​គម្រោង​ដ៏​ចម្រូង​ចម្រាស​នេះ​ថាជា «​បទ​ពិសោធន៍​ជោគជ័យ» ​របស់​ខ្លួន។ ក៏​ប៉ុន្តែ​ សម្រាប់​ពលរដ្ឋ​ដែល​រងគ្រោះ​ដោយ​សារ​ការ​បណ្ដេញ​ចេញ​ពី​លំនៅស្ថាន ដោយសារ​ទំនប់​នេះវិញ ពួកគាត់យល់​​ថា វា​ជា​បទ​ពិសោធន៍ដ៏​ឈឺចាប់។