លទ្ធផលជំនួបរវាងអនុរដ្ឋមន្ត្រីការបរទេសអាមេរិកជាមួយលោក កឹម សុខា និងសង្គមស៊ីវិល

មហាជនទូទៅ មន្ត្រីសង្គមស៊ីវិល ជាពិសេសអ្នកនយោបាយ ចាត់ទុកដំណើរទស្សកិច្ចរយៈពេលខ្លី របស់អនុរដ្ឋមន្ត្រី​ការបរទេស​អាមេរិក អ្នកស្រី វិនឌី ហ្សឺម៉ែន (Wendy Sherman)នៅកម្ពុជា កាលពី​ថ្ងៃទី០១ មិថុនា ថាមានសារសំខាន់ណាស់ សម្រាប់កម្ពុជា ខណៈស្ថានភាព ការគោរពសិទ្ធិមនុស្ស និងប្រជាធិបតេយ្យកំពុងធ្លាក់ដុនដាបខ្លាំង។ ក្រៅពីជួប​ពិភាក្សាជាមួយ​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អ្នកស្រី វិនឌី ហ្សឺម៉ែន ក៏មាន​ជំនួប​ដាច់ដោយឡែក​ជាមួយ​មេបក្ស​ប្រឆាំង លោក កឹម សុខា និង​មន្ត្រី​អង្គការ​សង្គមស៊ីវិល និង​អ្នកសារព័ត៌មាន ផងដែរ នៅថ្ងៃតែមួយនោះ។ លោក សេក បណ្ឌិត សម្ភាស​លោក ផែង ហេង ជាមេធាវីលោក កឹម សុខា និងលោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យ កម្ពុជា អំពីរឿងនេះ៖