រំលងទៅមាតិកាចម្បងទឹកកខ្វក់នៅតែត្រូវបានគេបង្ហូរចូលក្នុងសមុទ្រនៅខេត្តព្រះសីហនុ
សកម្មជនបរិស្ថានរកឃើញថា ទឹកកខ្វក់នៅតែត្រូវបានគេបង្ហូរចូលក្នុងសមុទ្រនៅខេត្តព្រះសីហនុ ដដែល បើទោះបីជាអាជ្ញាធរអះអាងថា លែងមានករណីបែបនេះតទៅទៀតក៏ដោយ។ សកម្មជនបរិស្ថាន ស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចុះពិនិត្យមើលករណីនេះ និងមានចំណាត់ការលើក្រុមហ៊ុន ដែលប្រព្រឹត្តខុសច្បាប់។