រំលងទៅមាតិកាចម្បងរបាយការណ៍សិទ្ធិមនុស្សរបស់អាមេរិកបង្ហាញថា វប្បធម៌និទ្ទណ្ឌភាព បន្តរីករាលដាលនៅកម្ពុជា
របាយការណ៍របស់ក្រសួងការបរទេសអាមេរិក ចេញផ្សាយជាផ្លូវការ កាលពីថ្ងៃទី ១៣ ខែ មីនាបង្ហាញថា វប្បធម៌និទ្ទណ្ឌភាព ឬ ការប្រព្រឹត្តិខុសច្បាប់ តែរួចទោសនេះ គឺដោយសាររបបលោក ហ៊ុន សែន មិនបានបង្ហាញភស្តុតាង អំពីការផ្ដន្ទាទោស ទៅលើមន្ត្រីដែលប្រព្រឹត្តខុស ក្នុងការរំលោភសិទ្ធិមនុស្ស បំផ្លាញប្រជាធិបតេយ្យ និង អំពើពុករលួយ។