រំលងទៅមាតិកាចម្បងលោក សម រង្ស៊ី ប្រកាសគាំទ្រលោក ស ខេង ឲ្យកម្ទេចលោក ហ៊ុន សែន
ប្រធានស្ដីទីគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី អំពាវនាវឲ្យពលរដ្ឋធ្វើបាតុកម្មទម្លាក់ លោក ហ៊ុន សែន មេដឹកនាំរបបក្រុងភ្នំពេញ ដូចជាប្រជាពលរដ្ឋ នៅប្រទេសអាល់ហ្សេរី។ ក្នុងវីដេអូ តាមគណនីហ្វេសប៊ុករបស់លោក លោក សម រង្ស៊ី ក៏អំពាវនាវឲ្យកងកម្លាំង ប្រដាប់អាវុធទាំងអស់ ត្រូវយកគំរូតាមកងកម្លាំងប្រដាប់អាវុធនៅប្រទេស អាល់ហ្សេរី ដោយឈប់គាំទ្រ លោក ហ៊ុន សែន ដែលលោកហៅថា ជាជនផ្ដាច់ការ។