វីដេអូ
កម្មការិនីរោងចក្រជួបបញ្ហាជីវភាព ក្រោយរោងចក្របញ្ឈប់ពីការងារ
កម្មកររោងចក្របានបាត់បង់ការងារជាបន្ដបន្ទាប់ ក្រោយពេលដែលរោងចក្រមួយចំនួនមិនសូវមានសង្វាក់ផលិតកម្មដូចកាលពីមុន។ កម្មករមួយចំនួនប្រឈមបញ្ហាជីវភាព គ្មានលុយសងបំណុលធនាគារ គ្មានលុយជួលផ្ទះ និងលុយសម្រាប់ឲ្យកូនៗទៅសាលារៀន។ កម្មការិនីម្នាក់ ក្នុងចំណោមកម្មករជាច្រើននាក់ផ្សេងទៀត ដែលបានបាត់បង់ការងារធ្វើគឺលោកស្រី ងៀម គីមឈីវ កំពុងជួបវិបត្តិសេដ្ឋកិច្ចកាន់តែខ្លាំង ក្រោយពេលអត់ការងារធ្វើ ហើយប្ដីជួបគ្រោះថ្នាក់ចរាចរណ៍រហូតដល់ពិការជើងម្ខាង។ លោកស្រីបានស្វះស្វែងដើរស៊ីឈ្នួលបេះបន្លែ ជម្រះស្មៅ និងធ្វើចំការឲ្យគេ ដើម្បីបានប្រាក់ព្យាបាលប្ដីដែលធ្លាក់ខ្លួនពិការ ឲ្យកូនទៅរៀន និងសងបំណុលធនាគារ៕ សូមលោកអ្នកនាងស្ថានភាពរបស់លោកស្រី ងៀម គីមឈីវ ក្រោយបាត់បង់ការងារនៅរោងចក្រដូចតទៅ៖