វីដេអូ
តើមានអ្វីនៅពីក្រោយ «ការជួញដូរមនុស្ស និងឆបោកតាមអនឡាញ» នៅកម្ពុជា?
2023-09-27
កម្ពុជាបានក្លាយជាសម្បុកនៃពួកឧក្រិដ្ឋជនជួញដូរមនុស្ស និងឆបោកតាមប្រព័ន្ធអ៊ិនធើណិត។ រដ្ឋាភិបាលចាស់នៃលោក ហ៊ុន សែន និងរដ្ឋាភិបាលថ្មីដឹកនាំដោយកូនប្រុសរបស់លោក គឺលោក ហ៊ុន ម៉ាណែត មិនបានចាត់វិធានការម៉ឺងម៉ាត់លើរឿងនេះទេ ដោយទុកបណ្ដោយឱ្យឧក្រិដ្ឋកម្មសាកលមួយនេះ បន្តប្រតិបត្តិការរបស់ខ្លួនលើទឹកដីខ្មែរ។ អ្នកការពារសិទ្ធិមនុស្សអន្តរជាតិវាយតម្លៃថា វិបត្តិមួយនេះ កំពុងបំផ្លាញកេរ្តិ៍ឈ្មោះកម្ពុជា និងធ្វើមនុស្សជាច្រើនជុំវិញពិភពលោកក្លាយជាជនរងគ្រោះ។ សូមលោកអ្នកនាងស្ដាប់ និងទស្សនាបទសម្ភាសន៍រវាងលោក យ៉ង ចាន់តារា ជាមួយលោក ហ្វ៊ីលរ៉ូបឺតសុន (Phil Robertson) នាយករងទទួលបន្ទុកកិច្ចការតំបន់អាស៊ីនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (Human Rights Watch) អំពីរឿងនេះដូចតទៅ៖