រំលងទៅមាតិកាចម្បងអាជ្ញាធរមូលដ្ឋាន រារាំងសកម្មជនបក្សប្រឆាំងមិនឱ្យធ្វើបុណ្យខួប បណ្ឌិត កែម ឡី
ក្រុមយុវជន ដែលធ្លាប់ទទួលបានការបង្ហាត់បង្រៀន ជួយជ្រោមជ្រែងផ្នែកគំនិត បញ្ញា និង ស្មារតីពីលោកបណ្ឌិត កែម ឡី នៅតែតាំងចិត្តទៅដុតធូប គោរពវិញ្ញាណក្ខន្ធលោកបណ្ឌិត ក្នុងទិវាគម្រប់ខួបបីឆ្នាំនៃឃាតកម្មលើលោកបណ្ឌិត នៅថ្ងៃទី ១០ ខែ កក្កដា ស្អែកនេះ។ អាជ្ញាធរក្រុងភ្នំពេញ មិនអនុញ្ញាតឲ្យក្រុមយុវជន ទាំងនេះ ធ្វើពិធីនេះទេ ដោយស្នើឲ្យទៅធ្វើនៅកន្លែងស្នាក់ការអង្គការ ឬ ធ្វើនៅផ្នូរ លោកបណ្ឌិត កែម ឡី នៅឯខេត្តតាកែវឯណោះ។