រំលងទៅមាតិកាចម្បងលោក ហ៊ុន សែន ថាការបិទជើងហោះហើរពីចិនជាការសម្លាប់សេដ្ឋកិច្ចខ្មែរ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់ថា ការបិទជើងហោះហើរពីចិន គឺស្មើ នឹងសម្លាប់សេដ្ឋកិច្ចកម្ពុជា និងកាត់បន្ថយទំនាក់ទំនងជាមួយចិន។ ថ្លែង ក្នុងសន្និសីទ សារព័ត៌មាននៅថ្ងៃទី៣០ មករា លោកហ៊ុន សែន ថាទោះបីជា ជំងឺឆ្លងរលាកសួត បង្កដោយវីរុសកូរ៉ូណាប្រភេទថ្មីនេះ មានប្រភពពីប្រទេស ចិនកំពុងរាតត្បាតស្ទើពេញពិភពលោកក្តី លោកមិនខ្វល់រដ្ឋាភិបាលប្រទេសផ្សេងៗ គិតយ៉ាងម៉េចនោះទេ ប៉ុន្តែសម្រាប់រដ្ឋាភិបាលកម្ពុជា គឺគ្មានវិធានការ បិទជើងហោះ ហើរពីប្រទេសចិន និងគ្មានវិធានការជម្លៀសពលរដ្ឋនិងនិស្សិត ខ្មែរឡើយ។