រំលងទៅមាតិកាចម្បងពលរដ្ឋសហគមន៍បឹងតាមោកព្រួយបារម្ភពីការបាត់បង់មុខរបរ និងផ្ទះសម្បែងក្រោយលុបបឹង
ប្រជាពលរដ្ឋសហគមន៍បឹងតាមោកព្រួយបារម្ភពីការបាត់បង់មុខរបរ និងផ្ទះសម្បែងក្រោយពេលមានការចាក់ដីលុបបឹងមកដល់ក្រោយផ្ទះពពួកគាត់នៅថ្ងៃទី២៧ ខែកញ្ញា។ ពពួកគាត់បន្តថាពលរដ្ឋសហគមន៍បឹងតាមោកបដិសេធមិនទទួលយកការផ្លាស់ប្តូរលំដ្ឋាន ដោយសារតែកាផ្លាស់ប្ដូរនោះគ្មានតម្លាភាព និងមិនអាចទទួលយកបាន។ សហគមន៍បឹងតាមោកនឹងបន្តស្នើសុំកិច្ចអន្តរាគមន៍ពីលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បន្តទៀតរហូតមានដំណោះស្រាយសមរម្យជូនពួកគាត់៕