រំលងទៅមាតិកាចម្បងសង្គមស៊ីវិលរិះគន់បញ្ហាបាត់ទិន្នន័យនាំមាសចេញ និងចូលកម្ពុជា
សកម្មជនបរិស្ថាន និងមន្រ្តីអង្គការសង្គមស៊ីវិល នៅតែមិនអស់ចិត្ត ជុំវិញបញ្ហាបាត់ទិន្នន័យនាំមាសចេញ និងចូលកម្ពុជា ដែលមានរាប់រយតោន និងគិតជាទឹកប្រាក់ មានជាង ១៦ ពាន់លានដុល្លារ។
ពួកគាត់ថា តួលេខក៏បាត់ ឯប្រាក់បង់ពន្ធក៏គ្មាន។ ពួកគាត់ថាភាពមិនច្បាស់លាស់ និងខ្វះតម្លាភាព និងខ្វះទិន្នន័យក្នុងការនាំមាសចេញ និងចូលកម្ពុជានេះ ធ្វើឲ្យរដ្ឋបាត់បង់ចំណូលរាប់រយលានដុល្លារ ដែលប្រាក់ទាំងនេះ បើប្រមូលបាន គឺនឹងអាចជួយដោះស្រាយបញ្ហាលំបាករបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះដោយសារវិបត្តិនៃជំងឺកូវីដ-១៩ និងវបត្តិសង្គមផ្សេងៗទៀត។
ក្នុងពេលជាមួយគ្នានេះ ពួកគាត់ មានមន្ទិលអំពីភាពមិនប្រក្រតី ក្នុងការប្រមូលពន្ធប្រចាំឆ្នាំរបស់រដ្ឋ ដែលសូម្បីតែក្នុងស្ថានភាពមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរដោយសារជំងឺកូវីដ-១៩ អគ្គនាយកដ្ឋានពន្ធដារ បែរជាប្រកាសថា ប្រមូលពន្ធបានលើសផែនការ និងលើសឆ្នាំ ២០១៩។
សូមលោកអ្នកនាងទស្សនាកិច្ចពិភាក្សាអំពីបញ្ហានេះដូចតទៅ៖
*************************
ប្រិយមិត្តអាចតាមដានស្តាប់ និងទស្សនាព័ត៌មានរបស់វិទ្យុអាស៊ីសេរី (Radio Free Asia) តាមរយៈ៖
1. គេហទំព័រ (Website)៖ http://www.rfa.org/khmer/
2. យូធូប (YouTube) www.youtube.com/RFAKhmerVideo
3. ហ្វេសប៊ុក (Facebook)៖ https://www.facebook.com/rfacambodia
4. ទ្វីតធ័រ (Twitter)៖ https://twitter.com/RadioFreeAsiaKH
5. ផ្ញើព័ត៌មានមកយើង៖ http://www.rfa.org/khmer/send_news_form
6. ជំនួយសម្រាប់ការប្រើ ផតឃែស្ថ (Podcast)៖ https://goo.gl/HBzaD9
7. សោនក្លោដ៍ (Soundcloud)៖ https://goo.gl/Ccm5Q2
8. ប្រព័ន្ធប្រតិបត្តិការ Android៖ https://goo.gl/uWDR9W
9. ប្រព័ន្ធប្រតិបត្តិការ iOS៖ https://goo.gl/8LaCd1
#RFAKhmer #Cambodia #អាស៊ីសេរី #កម្ពុជា