ប្រេត​មាតា​ធម្មជាតិ ទាម​ទារ​ឲ្យ​ក្រសួង​បរិស្ថាន ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ

ក្រុម​យុវជន​ចលនា​មាតា​ធម្មជាតិ​ជិត​១០​នាក់ នាំ​គ្នា​តុបតែង​ខ្លួន​ធ្វើ​ជា​ប្រេត ហើយ​រៀប​ចំ​សន្និសីទ​កាសែត ដើម្បី​ទាមទារ​ឲ្យ​ក្រសួង​បរិស្ថាន ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ។ ការ​ទាមទារ​របស់​ក្រុម​យុវជន​នេះ ធ្វើ​ឡើង បន្ទាប់​ពី​ក្រសួង បរិស្ថាន នៅ​តែ​រក្សា​ភាព​ស្ងៀមស្ងាត់​ មិន​បង្ហាញ​លទ្ធផល​នៃ​ការ​សិក្សា​ស្រាវជ្រាវ និង​ដាក់​កោះកុង​ក្រៅ​ជា​ឧទ្យាន​ជាតិ​សមុទ្រ​ដូច​ការ​ប្រកាស​របស់​ក្រសួង​នោះ​ទេ។ នៅ​ក្នុង​សន្និសីទកាសែត​នោះ ក្រុម​យុវជន​ដែល​តាំង​ខ្លួន​ធ្វើ​ប្រេត បាន​បើក​ឱកាស​ឲ្យ​អ្នក​កាសែត សួរ​ដេញដោល។ បន្ទាប់​ពី​បញ្ចប់​សន្និសីទ ពួក​គាត់ នាំ​គ្នា​អុច​ទៀន​ធូប ចាក់​ទំនួញ​ប្រែ​ត និង​នាំ​គ្នា​ដើរ​ដង្ហែ​តាម​ផ្សារ ដើម្បី​ផ្សព្វផ្សាយ​ឲ្យ​ប្រជា​ពលរដ្ឋ បាន​ស្គាល់​កោះកុង​ក្រៅ ។