តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ មិន​ទទួល​ស្គាល់​លទ្ធផល ​បោះឆ្នោត​ព្រឹទ្ធសភា​នៅ​កម្ពុជា

តំណាង​រាស្ត្រ​សហរដ្ឋ​អាមេរិក​ពី​ខាង​គណបក្ស​ប្រជាធិបតេយ្យ លោក Alan Lowenthal បាន​ចាត់​ទុក​ការ​បោះឆ្នោត​ព្រឹទ្ធ​សភា​កាល​ពី​ថ្ងៃ អាទិត្យ​ ទី​២៥ កុម្ភៈ​កន្លង​មក​នេះ​ថា​ ជា​ការ​បោះឆ្នោត​មួយ​ដែល​ផ្ទុយ ពី​គោលការណ៍​ប្រជាធិបតេយ្យ។