រំលងទៅមាតិកាចម្បងមន្រ្តីសង្គមស៊ីវិលមិនជឿលោក ហ៊ុន សែនព្រមស្តារប្រជាធិបតេយ្យឡើងវិញ
លោក ហ៊ុន សែន ស្វាគមន៍ឱ្យក្រុមការងារកម្ពុជា និងសហរដ្ឋអាមេរិក ធ្វើការជាមួយគ្នា ដើម្បីស្តារទំនាក់ទំនងរវាងប្រទេស ទាំងពីរឡើងវិញ។ក្នុងលិខិតចុះថ្ងៃទី២៦ ខែវិច្ឆិកា ឆ្លើយតបទៅប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) មេដឹកនាំរបប ក្រុងភ្នំពេញ លោក ហ៊ុន សែន ថា លោកទទួលបានការធានាពីប្រធានាធិបតីអាមេរិក ក្នុងការ ស្វែងរកការចូលរួមដ៏ពិតប្រាកដ ដើម្បីអនុវត្តលទ្ធិប្រជាធិបតេយ្យ សេរីភាពបុគ្គល និងនីតិរដ្ឋ ជាជាងការផ្លាស់ប្តូររបប។