រំលងទៅមាតិកាចម្បងបុគ្គលិកណាហ្គាវើលដ៍ យល់ព្រមចូលធ្វើការវិញ ក្រោយមានដំណោះស្រាយ
លោកអ្នកនាងជាទីមេត្រីបុគ្គលិកក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ ប្រកាសឈប់ធ្វើកូដកម្ម និងព្រមចូលធ្វើការវិញ នៅថ្ងៃទី១១ ខែមករា ស្អែកនេះ ក្រោយពីមានដំណោះស្រាយ។ ទីប្រឹក្សាជាន់ខ្ពស់នៃសហជីព ទ្រទ្រង់សិទ្ធិការងារ បុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គា វើលដ៍ លោក សុខ គង្គា ប្រាប់អាស៊ីសេរីថា ក្រុមហ៊ុនយល់ព្រមទទួលប្រធានសហជីព កញ្ញា ឈឹម ស៊ីថរ ចូលធ្វើការវិញ និងព្រមដំឡើងប្រាក់ឈ្នួល ជូនបុគ្គលិក ទៅតាមតួនាទី ហើយចំណុចដទៃទៀត នឹងបន្តចរចាផ្ទៃក្នុងក្រុមហ៊ុនជាបន្តបន្ទាប់ ។