វីដេអូ

ក្រុម​កូដករណាហ្គាវើលដ៍ បន្តធ្វើកូដកម្មទាមទារដំណោះស្រាយវិវាទការងារ

2023-01-31

ក្រុម​កូដករ​ណាហ្គាវើលដ៍​ប្រមាណ​៧០​នាក់​បន្ត​តវ៉ា​ទាមទារ​សិទ្ធិ​សេរីភាព​ការងារ​ដែល​អូស​បន្លាយ​ជាង​១​ឆ្នាំ នៅ​ខាង​មុខ​ក្រុមហ៊ុន​ណាហ្គាវើលដ៍ នៅ​រសៀល​ថ្ងៃ​ទី​៣១ មករា។ តំណាង​កូដករ​ណាហ្គាវើលដ៍​ ជា​ច្រើន​នាក់​ឈរ​ស្រែក​ ទាមទារ​ឱ្យ​ថៅកែ​ក្រុមហ៊ុន​ណាហ្គាវើលដ៍​ គោរព​សិទ្ធិ​សេរីភាព​ការងារ និង​ដោះលែង​ប្រធាន​សហជីព​កញ្ញា ឈឹម ស៊ីថរ ឱ្យ​មាន​សេរីភាព​ឡើង​វិញ ។ ពួក​គេ​នាំ​គ្នា​លើក​បដា​ដែល​មាន​ខ្លឹមសារ​ថា ”បញ្ឈប់​ការ​ចាប់​អ្នក​ទាមទារ​សិទ្ធិ​ការងារ​ដាក់​គុក” និង​អ្នក​ខ្លះ​ទៀត​ កាន់​ឧបករណ៍​បំពង​សំឡេង​ស្រែក​ឱ្យ ''ថៅកែ​ណាហ្គាវើលដ៍​ចេញ​មក​ដោះស្រាយ​វិវាទ​ការងារ​ជា​មួយ​ពួក​គេ៕