យុវជនមាតាធម្មជាតិតែងខ្លួនជាខ្មោចដើរទៅដាក់ញត្តិទាមទារឱ្យក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិ

ក្រុមយុវជនចលនាមាតាធម្មជាតិ និងយុវជនស្រឡាញ់បរិស្ថានជាង ២០នាក់ នៅព្រឹកថ្ងៃទី២០ ខែមិថុនា តែងខ្លួនជាខ្មោច ដើរថ្មើរជើងទៅដាក់ញត្តិនៅក្រសួងបរិស្ថាន ដើម្បីទាមទារឱ្យដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ។ យុវជនលើកឡើងថា អស់រយៈពេលជាច្រើនឆ្នាំមកនេះ ក្រសួងបរិស្ថាន អសមត្ថភាព ដើម្បីដាក់កោះកុងក្រៅ ជាឧទ្យានជាតិសមុទ្រ ដើម្បីបម្រើផលប្រយោជន៍ជាតិ។