រំលងទៅមាតិកាចម្បងផលវិបាកនៃការធ្លាក់ចូលក្នុងបញ្ជីខ្មៅនៃអំពើលាងលុយកខ្វក់
កម្ពុជាកំពុងជាប់ឈ្មោះក្នុង «បញ្ជីប្រផេះ» នៃក្រុមប្រទេសមានហានិភ័យខាងអំពើលាងលុយកខ្វក់ ដែលតម្រូវឱ្យពិភពលោកបង្កើនការតាមដាន។ អង្គការអន្តរជាតិផ្នែកប្រឆាំងអំពើលាងលុយកខ្វក់បានជំរុញឱ្យរដ្ឋាភិបាលកម្ពុជា កែលម្អស្ថានភាពនេះ បើពុំដូច្នេះទេ គេនឹងអំពាវនាវដល់ប្រទេសនានាលើពិភពលោកឱ្យត្រួតពិនិត្យឡើងវិញនូវរាល់ទំនាក់ទំនង និងប្រតិបត្តិការអាជីវកម្មទាំងអស់ជាមួយកម្ពុជា។
ជុំវិញរឿងនេះ ថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានលើកឡើងដែរថា កម្ពុជានឹង «ចប់» ប្រសិនបើធ្លាក់ចូលក្នុង «បញ្ជីខ្មៅ» នៃអំពើលាងលុយកខ្វក់មែន។
តើកម្ពុជាអាចនឹងរអិលធ្លាក់ចូលទៅក្នុងបញ្ជីខ្មៅនៃប្រទេសលាងលុយកខ្វក់ដែរ ឬទេ? ហើយបើដើរដល់ចំណុចនោះមែន តើវានឹងមានផលវិបាកបែបណាខ្លះដល់កម្ពុជា? តើអ្វីខ្លះជាដំណោះស្រាយ ដើម្បីឱ្យកម្ពុជាចៀសផុតពីបញ្ហានេះ?
»» Telegram: https://t.me/rfakhmer
»» គេហទំព័រ https://www.rfa.org/khmer
»» ហ្វេសប៊ុក (Facebook) https://www.facebook.com/rfacambodia
»» យូធូប (YouTube) https://www.youtube.com/RFAKhmerVideo
»» ទ្វីតធ័រ (Twitter) https://www.twitter.com/RadioFreeAsiaKH#RFAKhmer #Cambodia #វិទ្យុអាស៊ីសេរី #ខ្មែរ