ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង​៣រយ​នាក់ ស្នើ​អភិបាល​ខេត្ត​កោះកុង​ពន្លឿន​ដំណោះស្រាយ​វិវាទ​ដីធ្លី

ពលរដ្ឋ​មាន​ជម្លោះ​ដីធ្លី​ជាង​៣០០​នាក់​ មក​ពី​ស្រុក​ស្រែអំបិល ស្រុក​ថ្មបាំង និង​ស្រុក​បុទុមសាគរ​ខេត្ត​កោះកុង ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​សាលា​ខេត្ត​ ស្នើ​សុំ​អាជ្ញាធរ​ខេត្ត​ ពន្លឿន​ដំណោះស្រាយ​ដីធ្លី​ដែល​មាន​វិវាទ​ជាមួយ​ឧកញ៉ា ។ អ្នក​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​លើក​ឡើង​ថា អាជ្ញាធរ​គួរ​ព្យាយាម​ដោះស្រាយ​បញ្ចប់​បញ្ហា​ដ៏​រ៉ាំរ៉ៃ​នេះ ​ជូន​ប្រជា​ពលរដ្ឋ តាម​តែ​អាច​ធ្វើ​ទៅ​បាន​ ដើម្បី​កុំ​ឲ្យ​មាន​សកម្មភាព​ចេញ​តវ៉ា​ពី​ពលរដ្ឋ​ទៀត។