រំលងទៅមាតិកាចម្បងចលនាពលករខ្មែរនៅក្រៅប្រទេស ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា
ការវិលត្រលប់ទៅកាន់ប្រទេសកម្ពុជាមួយដែលមានប្រជាធិបតេយ្យ មានការងារធ្វើដែលទទួលប្រាក់ចំណូលអាចចិញ្ចឹមជីវិតបាន គឺជាបំណងប្រាថ្នា និងជាការតាំងចិត្តដ៏មោះមុតរបស់ ពលករខ្មែរនៅក្រៅប្រទេស។
ពលករដែលធ្វើការ និងរស់នៅក្នុងប្រទេសថៃ ត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលទៅប្រទេសកម្ពុជាវិញក្នុងពេលសមស្របណាមួយ។ ពលករដែលនៅឆ្ងាយពីកម្ពុជា ដូចជានៅកូរ៉េខាងត្បូងជាដើម តែងនាំគ្នាធ្វើបាតុកម្មបង្ហាញពីឆន្ទះដែលខ្លួនចង់បាន និងជាការលើកទឹកចិត្តដល់អ្នកទាំងឡាយណាដែលចង់បានការផ្លាស់ប្តូរ តែមិនមានសិទ្ធិគ្រប់គ្រាន់ក្នុងការធ្វើបាតុកម្ម។