តើគណបក្សសង្រ្គោះជាតិនឹងមានយុទ្ធសាស្រ្តអ្វី ដើម្បីធ្វើនយោបាយឡើងវិញបាន?

មន្រ្តី​ជាន់​ខ្ពស់​ គណបក្សសង្រ្គោះជាតិ​ បាន​សុំ​ សិទ្ធិនយោបាយ​ ជា​បន្ត​បន្ទាប់​ ក្នុង​គោល​បំណង​ធ្វើ​មាន​សិទ្ធិ​នយោបាយ​ឡើង​វិញ តាម​រយៈ​ការ​បង្កើត​បក្ស​ថ្មី ឬ​ចូល​ ជាមួយ​គណបក្ស​ដែល​មាន​ស្រាប់​ ដើម្បី​ចូលរួម​ប្រកួត​ប្រជែង​ជាមួយ​គណបក្ស​កាន់​អំណាច​ នៅ​ពេល​បោះឆ្នោត​ខាង​មុខ។ ដោយឡែក​ ចំពោះ​មន្រ្តី​ជាន់ខ្ពស់​គណបក្ស​សង្រ្គោះជាតិ​ជា​ច្រើន​ទៀត ខ្លះ​រស់​នៅ​ក្នុង​ និង​ក្រៅ​ប្រទេស នៅ​តែ​ក្រាញ​ននៀល​មិន​ព្រម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ពី​របប​លោក​ ហ៊ុន សែន វិញ​នោះ​ទេ។ តើ​មន្រ្តី​ ដែល​មិន​ព្រម​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ​ មាន​យុទ្ធសាស្រ្ត​អ្វី​ ដើម្បី​អាច​មាន​ឱកាស​ធ្វើ​នយោបាយ​វិញ​បាន?​ សូមលោកអ្នកនាង ទស្សនា​វេទិកា​អ្នក​ស្តាប់​វិទ្យុអាស៊ីសេរី​អំពី​ប្រធាន​បទ​នេះ​ដូចតទៅ៖