រំលងទៅមាតិកាចម្បងបុគ្គលិកណាហ្គាវើលដ៍ បន្តទាមទារឲ្យដោះលែងតំណាងសហជីព និងដំណោះស្រាយ ៩ចំណុច
បុគ្គលិកក្រុមហ៊ុនបនល្បែងណាហ្គាវើលដ៍ (NagaWorld) ប្រមាណមួយពាន់នាក់ បន្តធ្វើកូដកម្មទាមទារឲ្យតុលាការដោះលែងតំណាងពួកគាត់ចំនួន ៨នាក់ ឲ្យមានសេរីភាពវិញ និងទាមទារឲ្យក្រុមហ៊ុនណាហ្គាវើលដ៍ ទទួលយកសំណើរបស់ពួកគេចំនួន ៩ចំណុច ដើម្បីដោះស្រាយបញ្ចប់វិវាទការងារនេះ។
ទោះយ៉ាងណា ក្រុមហ៊ុនណាហ្គាវើលដ៍បានចេញសេចក្ដីថ្លែងការណ៍កាលថ្ងៃទី២៣ ខែមករាថា ការរីករាលដាលជំងឺកូវីដ-១៩ បានធ្វើឱ្យទំហំអាជីវកម្មរបស់ខ្លួនធ្លាក់ចុះ ហើយត្រូវបង្ខំចិត្តកាត់បន្ថយការចំណាយមួយចំនួន។ ក្រុមហ៊ុនអះអាងថាការកាត់បន្ថយបុគ្គលិក កាលពីពេលកន្លងទៅ ធ្វើឡើងដោយមិនរើសអើងឋានៈ និងលម្អៀងដូចការចោទប្រកាន់របស់សហជីពឡើយ។
គិតមកទល់ថ្ងៃទី២៦ ខែមករា គឺមានរយៈពេល ៤០ថ្ងៃ ហើយដែលក្រុមកូដករនៅតែបន្តចេញតវ៉ាដោយសន្តិវិធី និងអហិង្សា៕