រំលងទៅមាតិកាចម្បងកម្មករប្រមូលសំរាមស៊ីនទ្រី នៅតែមិនព្រមចូលធ្វើការវិញ
កម្មករប្រមូលសំរាមស៊ីនទ្រីជាង១ពាន់នាក់ រួមគ្នាដាក់ញត្តិនៅសាលារាជធានីភ្នំពេញ ស្នើសុំទូទាត់និងផ្ដល់ប្រាក់ការងារដល់ពួកគាត់ ដើម្បីដោះស្រាយជីវភាពរស់នៅជាមុនសិន ទើបពួកគាត់ត្រឡប់ចូលធ្វើការវិញ ។ ប្រជាពលរដ្ឋ និងមន្ត្រីឃ្លាំមើលសិទ្ធិការងារ យល់ថា ក្នុងកាលៈទេសៈនេះ អាជ្ញាធរគួរគិតគូរផ្ដល់កញ្ចប់ថវិកាការងារណាមួយ ជូនពួកគាត់ ដើម្បីលើកទឹកចិត្តកម្មករប្រមូលសំរាម និងរៀបចំសោភ័ណភាពទីក្រុងឲ្យបានស្អាតឡើងវិញ។