សុខ ឥសាន៖ វិធានការ​ប្រឆាំង លី សាម៉េត មិន​ពាក់ព័ន្ធ​​វិវាទ​ចែក​ផលប្រយោជន៍​ទេ

អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥសាន អះអាង​ថា ករណី​ចាត់​វិធានការ​ចំពោះ​លោក លី សាម៉េត នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​វិវាទ​ចែក​ផល​ប្រយោជន៍​គ្នា​នោះ​ទេ។ ការ​លើក​ឡើង​នេះ​ ស្រប​ពេល​ដែល​សមត្ថកិច្ច​នៅ​មិន​ទាន់​ចាប់​ខ្លួន​បុគ្គល​ជា​ទីប្រឹក្សា​លោក ហ៊ុន សែន រូប​នេះ​បាន​នៅឡើយ។ អ្នកឃ្លាំមើល ជំរុញ​ឱ្យ​រដ្ឋាភិបាល ស្រាវជ្រាវ​លើ​មន្ត្រី​និង​អ្នក​នៅ​ក្បែរ​ថ្នាក់ដឹកនាំ​ផ្សេង​ទៀត ដោយ​គ្មាន​ការ​លើកលែង​ដើម្បី​បង្ហាញ​ពី​តម្លាភាព​នៃ​ការ​អនុវត្ត​ច្បាប់៕ 👉 ស្ដាប់ និងទស្សនាសេចក្តី​រាយការណ៍​ពិស្តារអំពី​​​រឿងនេះ៖ https://youtu.be/OdNAyEwD_pA