ស្ថានភាពបំពុលបរិស្ថាននៅខេត្តព្រះសីហនុ ក្រោយពីការវិនិយោគរបស់ចិន

ខេត្តព្រះសីហនុ បានប្រែក្លាយជាមជ្ឈមណ្ឌលវិនិយោគដ៏ធំរបស់ចិន ក្នុងរយៈពេលពីរបីឆ្នាំចុង ក្រោយនេះ កំពុងប្រឈមនឹងបញ្ហាបំពុលបរិស្ថាន ដែលមិនធ្លាប់មានពីមុនមក។ ទោះជាមានការរិះគន់ និងអំពាវនាវម្ដងហើយម្ដងទៀត ពីសំណាក់សកម្មជនបរិស្ថានក្ដី ក៏បរិស្ថាននៅក្រុងទេសចរណ៍មួយនេះនៅតែចោទជាបញ្ហា។