កូដកម្ម​របស់​បុគ្គលិក​កាស៊ី​ណូ​ណា​ហ្គាវើលដ៍​

ក្រុមបុគ្គលិកកម្មករនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ប្រមាណជាងពីរពាន់នាក់នាំគ្នាធ្វើកូដកម្មដូចតាមការ គ្រោងទុក នៅខាងក្រៅក្រុមហ៊ុន ចាប់តាំងម៉ោង៦ព្រឹករហូតដល់ម៉ោង ៦ល្ងាចនៅថ្ងៃទី៩ ខែមករា។ កូដកម្មទ្រង់ទ្រាយធំនេះ ដើម្បីទាមទារ៦ចំណុចក្នុងនោះរួមមាន៖ប្រាក់ឈ្នួលសមរម្យ ធានាលក្ខខណ្ឌការងារល្អប្រសើរ និងអំពាវនាវដល់ក្រុមហ៊ុន ឲ្យទទួលយកប្រធានសហជីពម្នាក់ គឺកញ្ញា ឈឹម ស៊ីថរ ត្រឡប់ធ្វើការដូចដើមវិញ។