រំលងទៅមាតិកាចម្បងលោក សម រង្ស៊ី ប្រកាសវិលចូលស្រុកវិញនៅខែកញ្ញា
លោក សម រង្ស៊ី ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិ ឲ្យដឹងនៅថ្ងៃទី១១មិថុនាថា លោកនឹងវិលចូល ស្រុកវិញ ដើម្បីតស៊ូនយោបាយនៅខែកញ្ញាខាងមុខនេះ។ លោក សម រស្ស៊ី មិនបានបញ្ជាក់អំពីផែន ការលំអិតថា តើលោកនឹងធ្វើអ្វីខ្លះ ពេលលោកត្រលប់ទៅកម្ពុជាវិញនោះនៅឡើយទេ លោកគ្រាន់តែ បញ្ជាក់ថា លោកនឹងធ្វើកិច្ចការទៅតាមអ្វីដែលគណបក្សបានសម្រេច។