អ្នកឃ្លាំមើលថា កម្ពុជាប្រឈមគ្រោះថ្នាក់ ដោយសារការប្រមូលអំណាចរបស់ត្រកូល «ហ៊ុន»

អ្នកឃ្លាំមើលថា លោក ហ៊ុន សែន បានកម្ទេចទាំងក្រុមគណបក្សប្រឆាំង រួមទាំងផ្ទៃក្នុងរបស់គណបក្សប្រជាជនកម្ពុជា ដើម្បីប្រមែប្រមូលយកអំណាចទាំងអស់ ឱ្យស្ថិតក្រោមការត្រួតត្រាដោយត្រកូល «ហ៊ុន» ដែលនេះជាគ្រោះថ្នាក់មួយសម្រាប់កម្ពុជា។ ការលើកឡើងនេះ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត ហាក់អសមត្ថភាពដឹកនាំកម្ពុជា បន្ទាប់ពីលោកលើកឡើងថា លោកចាំបាច់ឱ្យឪពុកឡើងទៅធ្វើជាប្រធានព្រឹទ្ធសភាខាងមុននេះ ដើម្បីការពារស្ថិរភាពសង្គម។