រំលងទៅមាតិកាចម្បងគណៈរដ្ឋមន្ត្រីអនុម័តសេចក្ដីព្រាងច្បាប់ផ្ដន្ទាទោសអ្នកដែលប្រមាថព្រះមហាក្សត្រ
រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែននៅថ្ងៃសុក្រ ទី០២ ខែកុម្ភៈ បានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីពីវិសោធនកម្ម ក្រមព្រហ្មទណ្ឌ ដែលនឹងអាចផ្ដន្ទាទោសបុគ្គលណាប្រមាថ ព្រះមហាក្សត្រ ឲ្យជាប់ពន្ធនាគាររយៈពេល៥ឆ្នាំ និងពិន័យជាប្រាក់ ២ពាន់ ៥រយដុល្លារ។