សាច់ញាតិ​សកម្មជន​បក្ស​ប្រឆាំង​តវ៉ា​លើក​ទី​៥ ​នៅ​មុខ​តុលាការ​ក្រុង​ភ្នំពេញ

ប្រពន្ធ​និង​កូន​​របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ ប្រមាណ​២៥​នាក់​ នៅ​ព្រឹក​ថ្ងៃ​ទី​១៧​កក្កដា​ នាំ​គ្នា​តវ៉ា​​លើក​ទី​៥​នៅ​មុខ​សាលាដំបូង​រាជធានី​ភ្នំពេញ ទាមទារ​ឱ្យ​តុលាការ​ដោះលែង​​អ្នក​ទោស​នយោបាយ​ដែល​កំពុង​ជាប់​ពន្ធនាគារ​ឲ្យ​​ដោយ​មាន​សេរីភាព​ឡើង​​វិញ​។​ ប្រពន្ធ​សកម្មជន​​បក្ស​ប្រឆាំង​ទាំង​នោះ អះអាង​ថា តុលាការ​ចាប់​សាច់ញាតិ​​របស់​ពួក​គាត់​ដាក់​​​គុក ដោយ​អយុត្តិធម៌​។