មេ​សហជីព​បន្ត​ទាមទារ​យុត្តិធម៌​ឲ្យ​លោក​ ជា​ វិជ្ជា​

ក្រុមមេដឹកនាំសហជីពឯករាជ្យ បន្តទាមទារយុត្តិធម៌សម្រាប់លោក ជា វិជ្ជា ដែល ត្រូវបានឃាតករបាញ់សម្លាប់ទាំងកណ្ដាលថ្ងៃ កាលពី១៦ឆ្នាំមុន។ ការបន្តទាម ទារយុត្តិធម៌នេះ ធ្វើឡើងក្នុងពេលពួកគេ ជួបជុំគ្នាប្រារព្ធខួប១៦ឆ្នាំ​នៃឃាតកម្ម​លើមេដឹកនាំសហជីព ដ៏ល្បីល្បាញ គឺលោក ជា វិជ្ជា នៅថ្ងៃទី២២ ខែមករា នៅ មុខរូបសំណាក នៅក្បែរវិមានឯករាជ្យ។