សហជីព​កម្មករ​បន្ត​បារម្ភ​ពី​ការ​រឹត​ត្បិត​សិទ្ធិ​សេរី​សហជីព​តាម​រយៈ​ច្បាប់​ស្តី​ពី​សហជីព

របបក្រុងភ្នំពេញ អនុម័តវិសោធនកម្មមាត្រាចំនួន១០ ក្នុងចំណោម ១៥មាត្រា នៃច្បាប់ស្ដីពីសហជីព ក្នុងគោលបំណងលើកកម្ពស់សេរីភាព និងកែប្រែលក្ខខណ្ឌមួយចំនួនរបស់អង្គការវិជ្ជាជីវៈក្នុងវិស័យការងារ។ អ្នកនាំពាក្យរបបក្រុងភ្នំពេញ លោក ផៃ ស៊ីផាន សរសេរក្នុងបណ្ដាញហ្វេសប៊ុកថា ការធ្វើ វិសោធនកម្មនេះ ដោយសារមានសំណូមពររបស់សហជីព និយោជក និងអង្គការពលកម្មអន្តរជាតិ (ILO) រួមទាំងដៃគូពាក់ព័ន្ធផ្សេងទៀត ដើម្បីឆ្លើយតបទៅនឹងស្ថានភាពនៃការវិវឌ្ឍន៍ផ្នែកសង្គម សេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្ន។