វីដេអូ

គ្រួសារ​ទាមទារ​អាជ្ញាធរ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ពាក់ព័ន្ធ​ការ​ស្លាប់​មន្រ្តី​បក្ស​ភ្លើងទៀន​ខេត្ត​ត្បូងឃ្មុំ លោក ហែម ហឿន

2023-09-27

មន្រ្តី​គណបក្ស​ភ្លើង​ទៀន​ខេត្ត​ត្បូងឃ្មុំ និង​គ្រួសារ​ទាមទារ​ឱ្យ​អាជ្ញាធរ​បើក​ការ​ស៊ើបអង្កេត​ដោយ​ឯករាជ្យ​ជុំវិញ​មូលហេតុ​នៃ​ការ​ស្លាប់​របស់​សកម្មជន​គណបក្ស​នេះ គឺ​លោក ហែម ហឿន កាល​ពី​ថ្ងៃ​ទី​២៤ ខែ​កញ្ញា​។ ការ​អំពាវនាវ​នេះ គឺ​ដោយសារ​តែ​កាល​នៅ​មាន​ជីវិត​លោក ហែម ហឿន ធ្លាប់​រង​ការ​ធ្វើ​ទុក្ខបុកម្នេញ និង​ព្រួយបារម្ភ​អំពី​សុវត្ថិភាព​ជា​បន្តបន្ទាប់​។