ព្រះចៅអធិការ​វត្តទ្រនំសេកស្នើនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ប្រាប់មេដឹកនាំវៀតណាម បញ្ឈប់ការធ្វើទុក្ខបុកម្នេញពលរដ្ឋខ្មែរក្រោម

ព្រះចៅអធិការ​វត្ត​ប្រជុំ​ពល​មង្គលបូរី (ទ្រនំសេក) គឺ​ព្រះតេជព្រះគុណ ថាច់ ចន្ទតារា កំពុងព្រួយ​បារម្ភពីសុវត្ថិភាព បន្ទាប់​ពី​សមាគមពុទ្ធសាសនាវៀតណាម ​បាន​ព្យាយាម​បណ្តេញ​ព្រះ​អង្គ​ចេញ​ពី​វត្ត។ ព្រះអង្គអំពាវនាវឲ្យលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ដែលគ្រោង​នឹង​ទៅទស្សនកិច្ចនៅវៀតណាម ធ្វើឲ្យកិច្ចអន្តរាគមន៍​ទៅអាជ្ញាធរវៀតណាមឲ្យ​បញ្ឈប់ធ្វើទុក្ខបុកម្នេញព្រះសង្ឃខ្មែរកម្ពុជាក្រោម ជាបន្តទៅទៀត។ សូមទស្សនាកិច្ច​សម្ភាសន៍របស់លោក យន់ សាមៀន នៃវិទ្យុអាស៊ីសេរី និង​ព្រះតេជព្រះគុណ ថាច់ ចន្ទតារា ជុំវិញរឿងនេះ ដូចតទៅ៖