រំលងទៅមាតិកាចម្បងតុលាការផ្តន្ទាទោសពលរដ្ឋសហគមន៍អូរខ្សាច់ ៤នាក់ឲ្យជាប់ពន្ធនាគារម្នាក់ៗ១ឆ្នាំ
តុលាការខេត្តព្រះសីហនុ នៅថ្ងៃពុធទី ៣ ខែតុលានេះបានប្រកាសសាលក្រមកាត់ទោស ប្រជាសហ គមន៍អូរខ្សាច់ បួននាក់ឲ្យជាប់ពន្ធនាគារក្នុងម្នាក់ៗរយៈពេលមួយឆ្នាំ និងត្រូវពិន័យជាប្រាក់ចំនួន ២០លានរៀល ពាក់ព័ន្ធករណីជម្លោះដីធ្លី។ មេធាវីការពារក្តីឲ្យពលរដ្ឋ និងមន្ដ្រីសង្គមស៊ីវិលយល់ថា ការសម្រេចរបស់តុលាការគឺជារឿងអយុត្តិធម៌។