​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​បារម្ភ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន

ពលករ​ខ្មែរ​មួយ​ចំនួន​ធ្វើ​ការ​នៅ​លើ​កោះ​មួយ​នៅ​ប្រទេស​ថៃ ​ព្រួយ​បារម្ភ​ពី​សុវត្ថិភាព​ដោយ​ខ្លាច​អាជ្ញាធរ​ថៃ​ចាប់​ពួក​គាត់​ដាក់​គុក ​និង​បញ្ជូន​ត្រឡប់​ទៅ​កម្ពុជា​​គ្មាន​ការងារ​ធ្វើ ​ដែល​ប៉ះ​ពាល់​ដល់​ជីវភាព​គ្រួសារ។ ក្ដី​បារម្ភ​នេះ​ កើត​ឡើង​បន្ទាប់​ពី​អាជ្ញាធរ​ថៃ​បាន​ចាប់​ខ្លួន​ពលករ​ខ្មែរ​នៅ​លើ​កោះ​មួយ​​នេះ​ ជា​ច្រើន​នាក់​ដាក់​គុក​ ដោយ​ចោទ​ប្រកាន់​ពី​បទ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់៕