កីឡាករទូក«ង»ខ្មែរក្រោមហាត់សមត្រៀមប្រណាំងក្នុងពិធីបុណ្យអុំទូកខាងមុខ

ក្រុមកីឡាករខ្មែរក្រោម កំពុងហាត់សមអុំទូក«ង» នៅឃុំព្រែកជ្រៃ ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ដើម្បីត្រៀមចូលរួមប្រណាំង ក្នុងពិធីបុណ្យអុំទូកនាពេលខាងមុខ។ ការហាត់សមនេះ ដឹកនាំដោយព្រះសង្ឃ និងមិត្តសមាគមខ្មែរកម្ពុជាក្រោម។ កីឡាករនិងព្រះសង្ឃខ្មែរកម្ពុជាក្រោម អំពាវនាវដល់សប្បុរសជន ចូលរួមឧបត្ថម្ភដល់ក្រុមកីឡាករទូក«ង» ដើម្បីមានស្បៀងអាហារ និងកន្លែងស្នាក់នៅសមរម្យ ក្នុងពេលចូលរួមប្រណាំង នាពេលខាងមុខ។