វីដេអូ

តើរដ្ឋាភិបាលគួរបង្ហាញអ្វីខ្លះ ដើម្បីធានាថាតំបន់ភ្នំតាម៉ៅមានសុវត្ថិភាពពិតប្រាកដ?

2022-08-16

មកដល់ពេលនេះ អ្នកមានមុខមាត់ក្នុងសង្គម អ្នកមានប្រាក់ អ្នកមានឥទ្ធិពលមួយចំនួន រួមទាំងសកម្មជនស្រឡាញ់បរិស្ថានផងស្រុះគ្នាចំណាយលុយ ចំណាយកម្លាំងដាំកូនឈើឡើងវិញនៅលើដីទំហំរាប់រយហិកតា ដែលក្រុមហ៊ុន ឡេង ណាវវ៉ាត្រា បានឈូសឆាយ នៅតំបន់ភ្នំតាម៉ៅ។ ប៉ុន្តែបើងាកមកផ្លូវច្បាប់វិញនៅពុំទាន់មាននរណាម្នាក់រាប់តាំងពីមន្ត្រីទីស្ដីការគណៈរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងកសិកម្ម ក្រសួងរៀបចំដែនដី ក្រសួងបរិស្ថាន អភិបាលខេត្តរហូតដល់អាជ្ញាមូលដ្ឋានក្នុងខេត្តតាកែវ គឺពុំមាននរណាម្នាក់ចេញមុខទទួលខុសត្រូវរឿងឈូសឆាយព្រៃនេះឡើយ។ លើសពីនេះវាសនាតំបន់ភ្នំតាម៉ៅក៏នៅស្រពិចស្រពិលនៅឡើយ ថា តើតំបន់ភ្នំតាម៉ៅមានសុវត្ថិភាពរួចពីការអភិវឌ្ឍន៍ហើយឬនៅមកដល់ពេលនេះ? ក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរីនៅយប់ថ្ងៃអង្គារស្អែកនេះ យើងនឹងមានកិច្ចពិភាក្សា ដោយផ្ដោតថាតើរដ្ឋាភិបាលគួរបង្ហាញអ្វីខ្លះ ដើម្បីធានាថាតំបន់ភ្នំតាម៉ៅមានសុវត្ថិភាពពិតប្រាកដ? »» Instagram: www.instagram.com/rfakhmer »» Telegram: t.me/rfakhmer »» គេហទំព័រ www.rfa.org/khmer »» យូធូប (YouTube) www.youtube.com/RFAKhmerVideo »» ទ្វីតធ័រ (Twitter) www.twitter.com/RadioFreeAsiaKH