រំលងទៅមាតិកាចម្បងកម្មកររោងចក្រ ឃេនធើរេន អឹភើរិល ស្នើសុំការអន្តរាគមន៍លោក ហ៊ុន សែន
កម្មកររោងចក្រ ឃេនធើរេន អឹភើរិល (Canteran Apparel Cambodia) នៅផ្លូវវេងស្រេងជាង៦០នាក់នៅព្រឹកថ្ងៃទី១៥សីហានាំគ្នាដង្ហែក្បួនទៅខុទ្ទកាល័យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យជួយអន្តរាគមន៍ដល់ពួកគេ។ពួកគេអះអាងថា ប្រសិនបើគ្មានដំណោះស្រាយទេនោះ ក្រុមកម្មករនឹងនាំគ្នាដើរទៅផ្ទះលោក ហ៊ុន សែន នៅថ្ងៃច័ន្ទ ទី១៥ ខែសីហាដដែលនេះ ដើម្បីឱ្យជួយអន្តរាគមន៍ដល់ពួកគេ៕