វីដេអូ
គោលនយោបាយអភិវឌ្ឍន៍ឃុំសង្កាត់របស់គណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន
2022-05-31
គណបក្សនយោបាយពីរ ដែលបានដាក់បេក្ខជនឈរឈ្មោះ ក្រុមប្រឹក្សា ឃុំសង្កាត់ ប្រហាក់ប្រហែលគ្នា គឺគណបក្សប្រជាជនកម្ពុជា និងគណបក្សភ្លើងទៀន។ គណបក្សប្រជាជនកម្ពុជាដាក់បេក្ខជនគ្រប់ឃុំសង្កាត់ នៅទូទាំងប្រទេស។ រីឯ គណបក្សភ្លើងទៀន បានដាក់បេក្ខជនស្ទើរគ្រប់ ឃុំសង្កាត់នៅទូទាំងប្រទេសដែរ គឺចំនួន ១៦២៣ ក្នុងចំណោមឃុំ សង្កាត់សរុប១៦៥២។ តើគណបក្សនយោបាយទាំងពីរ មានគោលនយោបាយអភិវឌ្ឍន៍ ឃុំសង្កាត់ បែបណា? វាគ្មិន៖ ១. លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ២. លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន