គ្រួសារ​មន្ត្រី​បក្ស​ប្រឆាំង​កំពុង​ជាប់ឃុំ រិះគន់​រដ្ឋាភិបាល​ថា ការ​លើកលែង​ទោស ធ្វើ​ឡើង​ដោយ​អយុត្តិធម៌ និង​ពុករលួយ

ក្រុម​គ្រួសារ​មន្ត្រី​គណបក្សប្រឆាំង ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ រិះគន់​រដ្ឋាភិបាល​ថា ការ​ស្នើ​លើកលែង​ទោស ចំពោះ​អ្នក​ជាប់​ឃុំ គ្មាន​តម្លាភាព ដោយ​រំលង​អ្នកទោស​មនសិការ និង​អ្នកទោស​នយោបាយ។ ការ​រិះគន់​នេះ ធ្វើឡើង​បន្ទាប់​ពី​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​ទូល​ថ្វាយ​ព្រះមហាក្សត្រ លើកលែងទោស​ឱ្យ​ទណ្ឌិត​ចំនួន ១៤នាក់ ប៉ុន្តែ​ក្នុងចំណោម​នោះ ពុំ​មានឈ្មោះ​អ្នកទោស​មនសិការ​ឡើយ។ 👉 អានសេចក្ដីរាយការណ៍ពិស្ដារ៖ https://www.rfa.org/khmer/news/politics/family-of-jailed-opposition-criticized-govt-for-pardon-is-corruption-05172024104932.html