តើកម្ពុជាអាចទប់ទល់នឹងការឆ្លងរាតត្បាតកូវីដ១៩ មាន​ប្រសិទ្ធ​បាន​ដោយ​របៀបណា?

ស្ថានភាព​ជំងឺ​កូវីដ១៩​ កំពុង​ឆ្លង​រាលដាល​ខ្លាំង​លើ​ពលករ​ចំណាក​ស្រុក​ខ្មែរ​ ដែល​កំពុង​ធ្វើការ​នៅ​ប្រទេស​ថៃ។ មាន​ករណី​ខ្លះ​ ពលករ​មួយ​គ្រួសារ​ មាន​ទាំង​កូន​តូច​ផង​ ឆ្លង​ជំងឺ​នេះ​ទាំង​អស់​គ្នា។ ប៉ុន្តែ​មាន​ពលករ​ខ្មែរ​តិចតួច​ណាស់​ ដែល​បាន​ទទួល​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ-១៩ ពី​រដ្ឋាភិបាល​ថៃ។ ក្នុងពេលជាមួយគ្នានេះ គ្មានសេចក្តីរាយការណ៍ណាមួយ ដែលថា​អាជ្ញាធរកម្ពុជា កំពុង​យក​ចិត្ត​ទុកដាក់​ផ្ដល់​វ៉ាក់សាំង​ចាក់​ជូន​ពួកគាត់​នៅឡើយ។ តើ​ក្នុង​ស្ថានភាព​បែប​នេះ​ កម្ពុជា​អាច​ទប់ទល់​នឹង​ការ​ឆ្លង​រាតត្បាត​នៃ​ជំងឺ​នេះ​ មាន​ប្រសិទ្ធ​បាន​ដោយ​របៀបណា? លោក មួង ណារ៉េត រាយការណ៍​ព័ត៌មាន​នេះ៖