រំលងទៅមាតិកាចម្បងលោក វិធិត មុនតាប៊ន ពិភាក្សាពីបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យជាមួយមន្ត្រីកម្ពុជា
អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា លោក វិធិត មុនតាប៊ន (Vitit Muntarbhorn) បានលើកយកបញ្ហារំលោភសិទ្ធិមនុស្ស បញ្ហាចង្អៀតណែននៅក្នុងពន្ធនាគារ លំហប្រជាធិបតេយ្យ និងដំណើរការកែទម្រង់ច្បាប់អង្គការសង្គមស៊ីវិល ជាដើម ទៅកាន់មន្ត្រីកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងនៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធវីដេអូជាលើកដំបូងជាមួយមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលកម្ពុជា រួមមាន លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរបស់រដ្ឋាភិបាល នៅរសៀលថ្ងៃទី២៤មិថុនា នេះ។
តើមន្ត្រីសង្គមស៊ីវិលនៅកម្ពុជា យល់ឃើញយ៉ាងណា ចំពោះកិច្ចពិភាក្សារបស់អ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា?
អ្នកស្រី ខែ សុណង សម្ភាសន៍មន្ត្រីសមាគមអាដហុក លោក ស៊ឹង សែនករុណា អំពីរឿងនេះ៖