យុវជនខ្មែរថាវរៈប្រទះឃើញការកាប់បំផ្លាញព្រៃឈើ នៅតាមដងស្ទឹងឆាយអារ៉ែង ខេត្តកោះកុង

យុវជនខ្មែរថាវរៈ និងពលរដ្ឋក្នុងតំបន់ស្ទឹងឆាយអារ៉ែង ស្រុកថ្មបាំង ខេត្តកោះកុង ប្រទះឃើញការកាប់បំផ្លាញព្រៃឈើ នៅតាមដងស្ទឹងឆាយអារ៉ែង ខណៈក្រុមយុវជនទៅដើរលេងកម្សាន្ត និង សិក្សាស្រាវជ្រាវនៅទីនោះ។ យុវជនខ្មែរថាវរៈ លោក ស្វាយ សំណាង ដែលបានចុះទៅកម្សាន្ត និងសិក្សានៅទីនោះ បញ្ជាក់ថា អ្នកភូមិរស់នៅក្នុងតំបន់បានរាយការណ៍ថា មានឈ្មួញបញ្ជាទិញឈើគគីរធំៗ ពីអ្នកលួចកាប់ឈើ និងដឹកយកទៅលក់នៅខាងក្រៅ។ លោកថា អ្នកភូមិបារម្ភថា ករណីកាប់បំផ្លាញព្រៃឈើនេះ អាចរាលដាលដល់ ព្រៃឈើនៅកន្លែងផ្សេងទៀត ក្នុងតំបន់អារ៉ែង៕