តុលាការ​ខេត្ត​កោះកុង​នឹង​ប្រកាស​សាល​ក្រម​ករណី​សកម្មជន​របស់​អង្គការ​មាតា​ធម្មជាតិ នៅ​ថ្ងៃ​ទី ២៦ ខែ​មករា

សាលាដំបូង​ខេត្ត​កោះកុង​នឹង​ប្រកាស​សាល​ក្រម​រឿង​ក្តី​សកម្មជន​អង្គការ​មាតា​ធម្មជាតិ ២រូប ពី​បទញុះញង់ និង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ខាង​រូបភាព ដែល​ប្តឹង​ដោយ​ក្រុមហ៊ុន​របស់​លោក លី យ៉ុងផាត់ សមាជិក​ព្រឹទ្ធសភា គណបក្ស​ប្រជាជន​កម្ពុជា នៅ​ថ្ងៃ​ទី ២៦ ខែ​មករា៕