រំលងទៅមាតិកាចម្បងFacebook Comments ពីការចាប់ខ្លួនលោក យឹម ស៊ីណន និងលោក ហ៊ុន កុសល ពីបទប្រមាថព្រះមហាក្សត្រនិងបទញុះញង់
អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក មួយចំនួននៅតែបន្តចែករំលែកព័ត៌មាន និងបញ្ចេញមតិស្តីអំពីរដ្ឋាភិបាលលោក ហ៊ុន សែន ចាប់ខ្លួនសកម្មជននយោបាយដែលនិយមគាំទ្រលោក កឹម សុខា ពីរនាក់ គឺលោក យឹម ស៊ីណន និង លោក ហ៊ុន កុសល ពីបទប្រមាថព្រះមហាក្សត្រនិងបទញុះញង់។
អ្នកប្រើប្រាស់បណ្តាញសង្គមទាំងនោះអ្នកខ្លះថាករណីនេះ ជារឿងល្ខោននយោបាយ របស់លោក ហ៊ុន សែន ចំណែកអ្នកខ្លះទៀតថាករណីនេះជាការបង្ក្រាបលើសិទ្ធិសេរីភាពបញ្ចេញមតិឲ្យមានប្រសិទ្ធភាពនៅមុនការបោះឆ្នោតជាតិ ដែលនឹងចាប់ផ្តើមនៅខែកក្កដាខាងមុខ។ លោក សេក បណ្ឌិត សូមស្រង់ទស្សនៈមតិរបស់អ្នកប្រើប្រាស់បណ្តាញសង្គម មួយចំនួនជុំវិញរឿងនេះមកជម្រាបជូនលោកអ្នកនាងដូចតទៅ។