គ្រួសារបារម្ភពីសុខភាពយុវជនសង្គមកញ្ញា អេង ម៉ាឡៃ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ

ក្រុម​គ្រួសារ​យុវជន​ខ្មែរ​ថាវរៈ​ ព្រួយ​បារម្ភ​ពី ស្ថានភាព​សុខភាព​ កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា ដែល​កំពុង​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ​ព្រៃស​។ មន្ត្រី​សង្គម​ស៊ីវិល​បន្ត​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ និង​តុលាការ​ឲ្យ​ ទម្លាក់​បទចោទប្រកាន់​ និង​ដោះលែង កញ្ញា អេង ម៉ាឡៃ និង​អ្នកទោស​មនសិការ​ទាំងអស់ ឲ្យ​មាន​សេរីភាព​ បាន​មក​ជួប​ជុំ​ក្រុម​គ្រួសារ​វិញ។ លោក សេក បណ្ឌិត សម្ភាស​កញ្ញា អេង​ វ៉ាន់ឌី ដែល​ជា​ប្អូន​ស្រី​របស់​កញ្ញា អេង ម៉ាឡៃ ហៅ សូ មេត្តា បន្ថែម​អំពី​រឿង​នេះ៖